ធុញទ្រាន់នឹងជីវិត


         ពេលខ្លះយើងធុញធប់នឹងអ្វីដែលយ៉ាងដែលយើងកំពុងជួបសព្វថ្ងៃ វាជារឿងសាំញុំ អួរអាប់ ធុញទ្រាន់ ហើយក៏គ្មាននរណាម្នាក់ចង់ជួបនោះដែរ។

        ថ្ងៃនេះអាចថាមាននិស្ស័យដែលយើងបានស្គាល់ តែនិស្ស័យបូករួមនឹងសំណាងដែលយើងបានជួបមនុស្សល្អ។ តែក៏សោកស្តាយដែលនិស្ស័យមួយចំនួនដែលនាំអោយយើងជួបមនុស្សអាក្រក់។         

         គ្មាននរណាម្នាក់ មិនគាំទ្រគំនិតខ្លួនឯងនោះទេ គ្រាន់តែមនុស្សមួយចំនួន អាត្មានិយមជ្រុល យើងត្រូវរៀនបើកចិត្តអោយទូរលាយទទួលយកមតិ គំនិត និងការណែនាំណាដែលគិតថានាំយើងទៅរកភាពត្រចះត្រចង់ មិនមមែនរុញយើងធ្លាក់រណ្តៅនោះទេ។

         កំហឹង វាអាចកើតចេញមកពីចិត្តរបស់យើងនៅស្រាលពេក ងាយឆាបឆួល ងាយតក់ក្រហល់ នៅរាល់សម្តី ឬទង្វើររបស់អ្នកដទៃមកលើយើង! ចឹងយើងត្រូវលត់ដំចិត្ត បន្ថែមទំងន់អោយវា កំុអោយវាងើបងាយៗពេក។          
         ពិភពលោកនេះពិតជាស្រស់ស្អាតណាស់ នៅមានកន្លែងជាច្រើនទៀតដែលយើងមិនទាន់បានទៅដល់ នៅមានមនុស្សជាច្រើនទៀតដែលយើងមិនទាន់ជួប។

        បើធុញធប់ខ្លាំង ដកខ្លួន ដកចិត្តចេញពីវាមួយរយៈសិនហើយនាំខ្លួនឯងទៅរកពិភពថ្មី ទីកន្លែងថ្មី ទីកន្លែងដែលធ្វើអោយអារម្មណ៍យើងរំសាយ ទីកន្លែងដែលធ្វើអោយកម្លាំងចិត្តយើងផុសផុលងើបឡើង។

ចងចាំថា:
កុំសម្រេចចិត្តលើរឿងអ្វីទាំងអស់ ពេលយើងសប្បាយចិត្ត
កុំនិយាយអ្វីទាំងអស់ពេល ពេលយើងមានកំហឹង 
សម្រាកមួយរយៈ ហើយក្រោកឡើងទៅមុខបន្តទៀត!
------------------- ដូល ធីច