ប្រទេស ជប៉ុន Japan

ពាក្យ Japan ជាភាសាជនជាតិជប៉ុនគឺ“ នីហុន” ឬ“ នីពុន” ដែលមានន័យថា “ ដើមកំណើតព្រះអាទិត្យ” ។
ប្រទេសជប៉ុន ស្ថិតនៅទ្វីបអាស៊ី។

ជប៉ុនគឺជាប្រទេសកោះមួយដែលព័ទ្ធជុំវិញដោយសមុទ្រជប៉ុននៅទិសខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកនៅទិសខាងលិច។ មានកោះសរុបចំនួន ៦៨៥២ កោះ។

ចំណុចខ្ពស់បំផុតនៅប្រទេសជប៉ុន គឺស្ថិតនៅលើភ្នំហ្វូជី ដែលមានកម្ពស់ ៣.៧៧៦ ម៉ែត្រ។

គិតត្រឹមខែកក្កដាឆ្នាំ ២០១២ ជប៉ុនមានប្រជាជនជជាង ១២៧ លាននាក់ កំពុងរស់នៅក្នុងប្រទេស (១២៧.៣៦៨.០៨៨)
ដែលនេះជាចំនួនប្រជាជនច្រើនជាងគេលំដាប់ទី ១០ លើពិភពលោក។

ទីក្រុងតូក្យូគឺជាទីក្រុងធំរបស់ប្រទេសជប៉ុន ហើយក៏ជាទីក្រុងធំជាងគេមួយក្នុងលោកផងដែរ។

ក្រៅពី Tokyo នៅមានទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន អូសាកា, ណាហ្គាយ៉ា និងសាប៉ូរ៉ូ។

ប្រទេសជប៉ុនស្ថិតនៅក្បែរ“ រង្វង់មូលមហាសមុទ្រប៉ាស៊ីភិច” ហេតុនេះហើយបានជា ជប៉ុនឧស្សាហ៍ជួបប្រទះគ្រោះធម្មជាតិជាញឹកញាប់ ដូចជាបន្ទុះភ្នំភ្លើង រញ្ជួយដី និងទឹកជំនន់ជាដើម។

ក្នុងឆ្នាំ ២០១១ ការរញ្ជួយដីកម្រិត ៩.០ រិចទ័របានវាយប្រហារប្រទេសជប៉ុន និងបានបង្កើតរលកយក្សស៊ូណាមិដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត។

ប្រទេសជប៉ុនគឺជាប្រទេសឧស្សាហកម្មដ៏ធំណាស់ដែរក្នុងលោក ដែលអាចផលិតនូវយានយន្តដែលមានបច្ចេកវិទ្យាទំនើបៗ ឧបករណ៍អេឡិចត្រូនិច និងឧបករណ៍គ្រឿងម៉ាស៊ីនរាប់លានប្រភេទ។

ពេលនេះយើងមកមើលពីវប្បធម៌របស់ជនជាតិ ជប៉ុន វិញម្តង

នៅលោកខាងកើត គេស្វាគមន៍គ្នាដោយ ការចាប់ដៃ ឬអោប។
សម្រាប់ជនជាតិជប៉ុនវិញ ពួកគេស្វាគមន៍គ្នាដោយការអោន។ ដោយការអោននេះ ចែកចេញជាបី ប្រភេទ។

ជប៉ុន ជាជនជាតិដែលយកចិត្តទុកដាក់ និងគោរពពេលវេលាបំផុត។ នៅតាមផ្លូវក្នុងទីក្រុងមានមនុស្សដើរខ្វែងខ្វាត់យ៉ាងមមាញឹក។
ហើយមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតនោះគឺ រថភ្លើង។
បើនិយាយពីការសន្ទនា ជប៉ុនអោយតម្លៃខ្លាំងទៅលើទឹកមុខ ឬកាយវិកា។

មកទស្សនាតំបន់ល្បីៗ និងស្រស់ស្អាតបំផុតរបស់ប្រទេសជប៉ុន។

ភ្នំហ្វូជី

Imperail Tokyo

ឧទ្យានចងចាំសន្តិភាព Hiroshima

ប្រវត្តិសាស្ត្រតូក្យូ historic Tokyo

កោះ the island shrine of utsukushima

ទីក្រុងប្រាសាទ៖ ប្រវត្តិសាស្ត្រណារ៉ា (Temple City: Historic Nara)

ប្រសាទ អូសាកា Osaka Castle

ឧទ្យាន និងជួរភ្នំ សាងគុ

The Atsuta Shrine, Nagoya

Sapporo, Hokkaido

ជប៉ុន សាកសមជាប្រទេសគំរូក្នុងពិភពលោក។

-----------DOL TEACH