គំនិត

ខ្ញុំធ្លាប់ឃើញការសម្ភាសន៍តារាសម្តែងម្នាក់ ដែលពេលដែលគេសួរគាត់ថាសម្លៀកបំពាក់គាត់តម្លៃប៉ុន្មាន ពេលដែលគាត់ឆ្លើយ ម្នាក់ៗក៏និយាយថា អ្នកសួរធ្វើឲ្យគាត់ខ្មាស់គេព្រោះតម្លៃសម្លៀកបំពាក់របស់គាត់ថោក។ 

មនុស្សជាច្រើនគិតថា ទាល់តែមានសម្ភារៈប្រេន តម្លៃថ្លៃទើបបានមានមុខមាត់ អាចចូលចំណោមគេចុះ។រ៉ូបដែលខ្ញុំពាក់នេះមានតម្លៃ$2 ហើយខ្ញុំមិនខ្មាស់ក្នុងការប្រាប់តម្លៃវា ឬប្រាប់ថា វាជារបស់ជជុះទេ។ ខ្ញុំថែមទាំងសប្បាយចិត្តទៀតដែលបានទិញរបស់ថោក សល់លុយទុកទិញរបស់ផ្សេងទៀត។ ប៉ុន្តែវាលើសពីហ្នឹងទៀត។ 

តើយើងមានដែលគិតដល់ការផលិតរបស់សម្ភារៈដែលយើងប្រើ សម្លៀកបំពាក់ដែលយើងប្រើទេ? 
ចុះពេលដែលយើងឈប់ប្រើវា តើវានឹងទៅដល់ណា?មួយរយៈនេះ មានការនិយាយពីការកាត់បន្ថយផ្លាស្ទិកច្រើនណាស់ ប៉ុន្តែសូម្បីតែសម្លៀកបំពាក់របស់យើង ក៏យើងគួរតែគិតដែរ។ ការផលិតគឺត្រូវប្រើធនធានច្រើនណាស់ ហើយពេលដែលយើងឈប់ប្រើវា វានឹងទៅជាកាកសំណល់។ 

សម្រាប់អ្នកដែលទិញរបស់ថ្មី ប្រើ២-៣ដងហើយឈប់ប្រើព្រោះមិនចង់ឲ្យគេឃើញយើងប្រើរបស់ដដែលៗ តើមានដែលគិតដល់រឿងនេះទេ?បើយើងគ្រាន់តែទិញរបស់ជជុះមួយក្នុងមួយឆ្នាំ គឺយើងអាចកាត់បន្ថយឧស្ម័នកាបូនបាន៦ផោន ដែលប្រើនឹងការកាត់បន្ថយការប្រើប្រាស់ឡានបានកន្លះលានគ្រឿង។

ឥឡូវសួរមកវិញ ពេលដែលយើងទិញរបស់ថ្មី របស់ថ្លៃ របស់ប្រេន ហើយបោះវាចោល 
តើយើងកំពុងតែថ្លៃថ្នូរ និងមានមុខមាត់មែនទេ? ឬយើងកំពុងតែជាផ្នែកមួយនៃបញ្ហា? 
តើយើងខ្មាស់គេនឹងប្រើរបស់ជជុះ ឬខ្មាស់គេនឹងធ្វើជាចំណែកមួយនៃការធ្វើឲ្យផែនដីយើងជាផែនដីពេញទៅដោយសំណល់?
ការដែលយើងគិតពីអនាគត
យើងត្រូវយល់ពីបច្ចុប្បន្ន
ហើយត្រូវយល់ថា យល់អ្វីថាយល់ត្រូវអ្វី

ថាត្រូវ